យូនីសេហ្វថ្កោលទោសក្រុមហ៊ុននាំចេញផលិតផលទឹកដោះស្ត្រីខ្មែរទៅលក់នៅអាមេរិក
ប្រធាន មូលនិធិ អង្គការ សហប្រជាជាតិ ដើម្បី កុមារ ដែល ហៅ កាត់ ថា យូនីសេហ្វ (UNICEF) ប្រចាំ ប្រទេស កម្ពុជា អ្នកស្រី ដេបូរ៉ា កូមីនី (Debora Comini) ថ្លែង ក្នុង សិក្ខាសាលា ផ្សព្វផ្សាយ ស្ដីពី ស្មុំ កូន ក្នុង ប្រទេស និង បទដ្ឋាន អន្តរជាតិ នៅ ថ្ងៃ ទី ១៩ ខែ តុលា ឆ្នាំ ២០១៦។ RFA/Um Rainsey
មូលនិធិ អង្គការ សហប្រជាជាតិ ដើម្បី កុមារ ហៅ កាត់ ថា យូនីសេហ្វ (UNICEF) បាន ថ្កោលទោស ក្រុមហ៊ុន អាមេរិកាំង មួយ ឈ្មោះ អ៊ាមប្រូសៀ ឡាបស៍ (Ambrosia Labs) ដែល មាន មូលដ្ឋាន នៅ រដ្ឋ យូតា (Utah) ពាក់ព័ន្ធ នឹង អាជីវកម្ម នាំ ចេញ ផលិតផល ទឹកដោះ ធម្មជាតិ ស្ត្រី ខ្មែរ ទៅ ដាក់ លក់ នៅ សហរដ្ឋអាមេរិក។
មូលនិធិ នេះ ចាត់ ទុក ថា ទឹកដោះ ធម្មជាតិ ស្ត្រី គឺ ជា កោសិកា មនុស្ស ដូចជា ឈាម ដែរ។ ការ ធ្វើ ពាណិជ្ជកម្ម ណាមួយ លើ ផលិតផល នេះ គួរតែ ត្រូវ បាន ហាម ប្រាម ដោយ ច្បាប់។
មន្ត្រីនាំពាក្យ យូនីសេហ្វ ប្រចាំ ប្រទេស កម្ពុជា អ្នកស្រី អ៊ីម៉ាន ម៉ូរូកា (Iman Morooka) ត្រូវ បាន ភ្នាក់ងារ សារព័ត៌មាន បារាំង អា.អេហ្វ.ប៉េ (AFP) ស្រង់ ប្រសាសន៍ ផ្សាយ កាល ពី ថ្ងៃទី២២ ខែ មីនា ម្សិលមិញ នេះ ថា ទឹកដោះ ធម្មជាតិ ស្រ្តី មិន គួរ ត្រូវ គេ យក ទៅ ធ្វើ អាជីវកម្ម ក្រោម រូបភាព កេងប្រវ័ញ្ច យក ប្រយោជន៍ ពី ស្ត្រី ខ្មែរ ដែល ក្រីក្រ និង ងាយ រងគ្រោះ នោះ ទេ។
អ្នកស្រី បន្ត ថា ទឹកដោះ ធម្មជាតិ ស្រ្តី ដែល សល់ លើស តម្រូវការ គួរ ត្រូវ រក្សា ទុក នៅ កម្ពុជា ដោយ ហេតុថា ទារក ជាច្រើន ក្នុង ប្រទេស នេះ កំពុង ប្រឈម នឹង បញ្ហា កង្វះជីវជាតិ ទ្រទ្រង់ រាងកាយ យ៉ាង ធ្ងន់ធ្ងរ។
យូនីសេហ្វ បញ្ជាក់ ថា កង្វះ អាហាររូបត្ថម្ភ នៅ តែ ជា បញ្ហា គំរាមកំហែង មួយ ចំពោះ សុខុមាលភាព កុមារ នៅ កម្ពុជា។ ហេតុ ដូច្នេះ ការ បំបៅ ទឹកដោះ ធម្មជាតិ សមស្រប គឺ ជា កត្តាសំខាន់ មួយ ក្នុង ចំណោម កត្តា សំខាន់ នានា ដែល ចូលរួម ចំណែក ឲ្យ កុមារ មាន សុខភាព និង ជីវជាតិ ទ្រទ្រង់ រាងកាយ ល្អ។
ការ ថ្កោលទោស នេះ ធ្វើ ឡើង ក្រោយ ពី មាន របាយការណ៍ នា ពេល ថ្មីៗនេះថា អាជ្ញាធរ ខ្មែរ បាន បញ្ឈប់ មិន ឲ្យ ក្រុមហ៊ុន អ៊ាម់ប្រូសៀ ឡាបស៍ នាំ ចេញ ផលិតផល ទឹកដោះ ដែល បាន ប្រមូល ទិញ ពី ស្ត្រី ក្រីក្រ និង ងាយ រងគ្រោះ នៅ កម្ពុជា យក ទៅ ដាក់ លក់ នៅ សហរដ្ឋអាមេរិក ជា បណ្តោះអាសន្ន៕
យូនីសេហ្វថ្កោលទោសក្រុមហ៊ុននាំចេញផលិតផលទឹកដោះស្ត្រីខ្មែរទៅលក់នៅអាមេរិក
Reviewed by sorphornmeanchey
on
11:42 PM
Rating:
Reviewed by sorphornmeanchey
on
11:42 PM
Rating:

No comments: